(ខេត្ដស្វាយរៀង) ៖ កម្លាំងស្នងការដ្ឋាននគរបាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខេត្ដស្វាយរៀង ចាប់ខ្លួនកូនលោកស្មៀនឃុំស្វាយតាយាន ដែលពាក់ព័ន្ធចែកចាយគ្រឿងញៀន។

ការឃាត់ខ្លួននេះបានធ្វើឡើងនាល្ងាចថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្បែផ្ទះលោកស្មៀនឃុំនេះតែម្តង នៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង។

ហើយពលរដ្ឋមានការងឿយឆ្ងល់ថា! រឿងដែលនឹកស្មានមិនដល់ នោះគឺកូនប្រុសលោកស្មៀនលក់តែម្តង។

ហើយកន្លងមកលោកមេឃុំស្វាយតាយាន និងលោកស្មៀន តែងតែធ្វើវេទិការសារធារណៈភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច នោះលោកអួតក្ដែងៗថា! គ្មានបញ្ហាគ្រឿងញៀន នោះទេ។

ជុំវិញពាក់ព័ន្វរឿងបញ្ហាខាងលើខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺរឺបកស្រាយពីខាងលោកស្មៀនឃុំស្វាយតាយានបានទេ ព្រោះគ្មានលេខទូរស័ព្ទ។

ហើយខាងសារព័ត៌មានយើងខ្ញុំរងចាំបកស្រាយ ឬការបំភ្លឺរៀងរាល់ម៉ោងធ្វើការ។ ដោយ ៖ អាចារ្យឆៃ

មតិរបស់អ្នក