(ខេត្ដមណ្ឌលគិរី) ៖ រថយន្តដឹកឈើល្មើសច្បាប់១គ្រឿង ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន កាលពីវេលាម៉ោង ១១៖១០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

ក្នុងប្រតិបត្តិការ ពួនស្ទាក់បង្រ្កាប រថយន្តដឹកឈើល្មើសច្បាប់ខាងលើ ដឹកនាំកម្លាំងផ្ទាល់ដោយ លោក ប៉ៃ លិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា សហការជាមួយកម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ៧៦១ ក៏មានការរួមពីមន្ត្រីផ្នែករដ្នបាលព្រៃឈើកែវសីមានគរបាលការពារព្រំដែន៦២១ យោធាការពារព្រំដែន កងអនុសេនាធំលេខ២។

តើដុតទាំងឈើនិងឡានឬ? ការដុតនេះមានការបិទបាំង។ សូមមន្រ្តីពាក់ពន្ធ័បញ្ជាក់អោយច្បាស់ផង មើលរូបដូចដុតតែឡានទេ តែអ្នកកាសែតក្នុងស្រុកខ្លះថា ដុតទាំងឡានទាំងឈើ៕

មតិរបស់អ្នក