(ខេត្តបន្ទាយមានជ័យ) ៖ ថ្មីៗនេះមានការបែកធ្លាយព័ត៌មានទាក់ទិនករណីលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យកូនចៅចាប់ចងដៃជើងយោធាម្នាក់ឈ្មោះ លាង ភាព ឋានៈអនុសេនីយ៍ឯក ដោយចងនឹងបង្គោលទងជាតិ ចាប់ពីម៉ោង០៨៖៣០យប់ រហូតទាល់ព្រឹក កាលពីយប់ថ្ងៃទី០៦ ខែកញ្ជា ឆ្នាំ២០២០។
បើតាមជនរងគ្រោះ បានឲ្យដឹងថា នៅយប់ថ្ងៃអាទិត្យទី៦ កញ្ញា ២០២០ នៅ វេលាម៉ោង០៨៖៣០នាទីយប់ នៅបន្ទាយប្រតិបត្តិការសឹករងខេត្ត គឺរូបគាត់បានឈ្លោះប្រកែកគ្នាបន្តិចបន្តួច ជាមួយលោកអនុវរសេនីយ៍ត្រី កែម វុទ្ឋី ហៅធី ប៉ុន្តែមិនបានដល់ទៅវ៉ៃតប់គ្នានោះទេ។
យោធារងគ្រោះបន្ថែមថា រូបគាត់នៅមិនអស់ចិត្ត តើទោសគាត់ជាទោសបទឧក្រិដ្ឋយ៉ាងណា គ្រាន់តែឈ្លោះប្រកែកគ្នាសោះ ថ្នាក់ចងដៃចងជើងគាត់នឹងដងទងជាតិ តាំងពីម៉ោង៨យប់រហូតដល់ភ្លឺ ទើបស្រាយចំណងគាត់។ ហើយពេលនេះ កំពុងប៉ះពាល់ដល់សុខភាព ដោយពេលនេះលោកកំពុងសម្រាកនៅមន្ទីរពេទ្យរយៈបីថ្ងៃមកហើយ។
ទាក់ទិនករណីនេះផងដែរ គេហទំព័របណ្ដាញផ្សព្វផ្សាយ ឡាយដេលី មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកផ្កាយ១ ជឹម ប៊ុនអាន មេបញ្ជាការសឹករងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០បានទេ។
ជាចុងក្រោយ លោកវរសេនីយ៍ឯក លាង ភាព បានសំណូមពរសូមកុំឲ្យមេៗ សូមកុំអនុវត្តន៍វិន័យបែបនេះតទៅទៀត បើធ្វើលើកងកម្លាំងបើធ្វើបែបនេះ មានបាក់ស្មារតីក្នុងការបំរើការងារជាមួយមេជាមិនខាន៕