ប្រជាពលរដ្ឋរងគ្រោះដោយការគំ(ខេត្តសៀមរាប) ៖ ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានឈ្មោះ លួស សឿម និងប្រពន្ធឈ្មោះ ឡាន ឌឿង រស់នៅភូមិស្រះខ្វាវឃុំត្បែងស្រុកបន្ទាយស្រីខេត្តសៀមរាប ដែលកំពុងរងគ្រោះ ដោយសារឈ្មោះ ម៉ក់ វណ្ណះ បានយកគ្រឿងចក្រមក ឈូសឆាយដំណាំដាំដុះ លើដីរបស់គាត់ខ្ទីចខ្ទីគ្មានសល់។

ជនរងគ្រោះបានរៀបរាប់ថា កាលពីឆ្នាំ១៩៩៧ រូបលោក បានស្នើសុំលិខិតកាន់កាប់ដីធ្លី ដីកេរ្តិ៍ពីឪពុកម្តាយ ដោយ មានចុះហត្ថលេខា ទទួលស្គាល់ពីលោកមេភូមិស្រះខ្វាវនិងមេឃុំត្បែ បន្ទាប់ពីគាតត្រឡប់មកពីការពារជាតិនៅឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៧ គឺធ្វើទាហានបំរើជាតិហើយក៏បានមកអាស្រ័យផលដីកេរ្តិ៍ពីឪពុកម្តាយរហូតមកដល់បច្ចុប្បន្ន។

ក្រោយមកនៅពីឆ្នាំ២០០៤ ទីតាំងដីខាងលើ ត្រូវបានកាត់ពីភូមិស្រះខ្វាវមកភូមិបន្ទាយស្រី ឃុំខ្នាសណ្តាយវិញ ស្រាប់តែមានឈ្មោះលោក ម៉ក់ វណ្ណះ បានចេញមុខថាដីនេះគាត់ទិញអស់ហើយ ដោយមានមេភូមិបន្ទាយស្រី ឈ្មោះ ឡឹក សារុន មេឃុំខ្នាសណ្តាយ ឈ្មោះ ជូន អាន ចុះហត្ថលេខាយកដីគាត់ទៅលក់ឲ្យឈ្មួញកណ្តាលឈ្មោះលោក ម៉ក់ វណ្ណះ ព្រោះបុគ្គលបានប្រាប់គាត់ថា បានទិញពីពលរដ្ឋជាអ្នកផ្សេងតែលិខិតស្នាមមិនបានបញ្ជាក់ពីការទិញលក់របស់មេភូមិលោកមេឃុំទេ តែមានលិខិតកាន់កាប់ទៅវិញ។

កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ម៉ក់ វណ្ណះនិងបក្សពួកបានយកគ្រឿងចក្រមកឈូសឆាយបំផ្លិចផ្លាញ ស្រូវ ម្ទេស ស្វាយចន្ទី ដំឡូងយ៉ាងសាហាវឃោរឃៅដោយមានកាន់ កាំបិតខ្វែវជាដើម។ កន្លងមកខ្ញុំបាទប្ដឹងលោក ម៉ក់ វណ្ណះ ទៅលោកមេឃុំខ្នាសណ្តាយ និងលោកមេឃុំត្បែងរហូតដល់សាលាស្រុកបន្ទាយស្រីផងដែរ តែនៅមិនទាន់ដំណោះស្រាយទាល់តែសោះ។

ជនរងគ្រោះជាអតីតយុទ្ធជនគ្មានទីពឹងជីវភាពខ្សត់ខ្សោយត្រូវបានលោក ម៉ក់ វណ្ណះ និងបក្សពួកធ្វើបាបឥតស្រាកស្រានដោយមកដក ស្វាយ ម្ទេស ស្រូវ ស្វាយចន្ទី ដំឡូង និងយកអេស្កាវាទ័រ មកឈូសឆាយបំផ្លាញខ្ទិចខ្ទីគ្មានសល់។

ជាចុងក្រោយជនរងគ្រោះស្នើសុំ ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោក អភិបាលស្រុកបន្ទាយស្រី ដែលល្បីខាងជួយដោះស្រាយទុក្ខលំបាកប្រជាជន សូមដោះស្រាយជូនគាត់ផងទាន៕

មតិរបស់អ្នក