(ភ្នំពេញ) ៖ ឲ្យគិតភូមិឃុំសុវត្ថិភាពយ៉ាងម្ដេច ប្រសិនបើនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ លោកមេប៉ុស្ដិ៍បានបណ្ដែតបណ្ដោយឲ្យមានបទល្មើសល្បែងស៊ីសងតាមប្រព័ន្ធអនឡាញរីកស្គុះស្គាយដូចផ្កាក្រពុំដូច្នេះ។

តួយ៉ាងដូចជាទីតាំងអ៉ីនធើណេតមួយកន្លែងស្ថិតនៅផ្ទះលេខ១៤ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបើកលេងយ៉ាងគឃ្លើនជាទីបំផុត។ ហេតុអ្វីលោកមេប៉ុស្ដិ៍មិនបង្ក្រាបទីតាំងនោះយ៉ាងដូច្នេះ ឬមួយមានអ្វីលាក់បាំងនៅពីក្រោយ?

កន្លងមកល្បីថា អនឡាញមួយនេះបានបើកយ៉ាងសេរី ដោយមានអ្នកញៀនល្បែងស៊ីសង បានចូលទៅចាក់អស់ថវិការរាប់ម៉ឺនដុល្លារឯណោះ។ ជាពិសេសទៅទៀតនោះ ការបើកអនឡាញបែបនេះ ជាការផ្គើននឹងចំណាត់ការរដ្ឋាភិបាល ដែលសម្រេចមិនឲ្យមានជាដាច់ខាត។

តាមមតិសាធារណៈជន សូមសំណូមពរលោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្ដាចាត់ថ្នាក់ក្រោមចុះបង្ក្រាបផងទាន៕

មតិរបស់អ្នក