(ភ្នំពេញ) ៖ នគរបាលស្រុកសំបូរ​បានសម្រេចបញ្ជូនខ្លួនលោកគ្រូពេទ្យម្នាក់ពាក់ព័ន្ឋនិងអំពើមនុស្សឃាតដោយអចេតនា មកកាន់ស្នងការដ្ឋានដើម្បីបន្តនីតិវិធី​។

ជនជាប់ចោទឈ្មោះផាត់ ពិទូរ្យ ជាបុគ្គលិកមណ្ឌលសុខភាពស្រុក​សំបូរ និងមានបើកអាជីវកម្ម​ព្យាបាលឯកជននៅនិងផ្ទះក្នុងស្រុកសំបូរ ត្រូវរងការប្តឹងចោទពីឪពុកម្តាយទារកអាយុ៣ខែម្នាក់ ថាមិនទទួលខុសត្រូវលើការព្យាបាលបណ្តាលឲ្យទារកស្លាប់ កាលពីថ្ងៃទី២៧ ខែកញ្ញា។

អធិការនគរបាលស្រុកសំបូរលោកវរសេនីយ៍ឯក ប៊ុន ឈឿន​ បញ្ជាក់ថា ​ជនជាប់ចោទជាគ្រូពេទ្យត្រូវបាននគរបាលស្រុកធ្វើការឃាត់ខ្លួនភ្លាមៗ ទៅតាមបញ្ជា ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង​ បន្ទាប់ពីនគរបាលទទួលបានបណ្តឹងពីឪពុកម្តាយរបស់ទារករងគ្រោះ៕

មតិរបស់អ្នក