(ខេត្តកំពង់ស្ពឺ) ៖ ម៉ាស៊ីនបូមខ្សាច់ក្នុងស្ទឹងមួយកន្លែងកំពុងដាក់ដំណើរការបូមខ្សាច់យ៉ាងរំភើយ ដោយគ្មានការរំខានពីមន្រ្តីជំនាញ និងអាជ្ញាធរនោះឡើយ បច្ចុប្បន្នឈ្មួញឈ្មោះ ខុម បានហ្នឹងកំពុងដាក់ម៉ាស៊ីនបូមខ្សាច់ក្នុងស្ទឹង   ជាប់វត្តពោធិ៍ព្រឹក្រ ស្ថិតនៅភូមិរការកោះ  ឃុំរការ​កោះ  ស្រុកគងពិសី ខេត្តកំពង់ស្ពឹ។

ប្រជាពលរដ្ឋម្នាក់ស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះថា ជារៀងរាល់ថ្ងៃម៉ាស៊ីនបូមខ្សាច់នេះ បានធ្វើសកម្មភាពបូមតាំងពីព្រឹកដល់ល្ងាចមិនដឹងថា អាជ្ញាធរ ឬមន្រ្តីជំនាញដឹងដែរ ឬក៏អត់នោះទេ ដែលការបូមខ្សាច់ត្រូវបានគេអះអាងថា សង្ស័យពុំមានច្បាប់ត្រឹមត្រូវឡើយ។

ពាក់ពន្ធ័និងករណីនេះដែរត្រូវបានមហាជនដាក់ជាចម្ងល់ថា? តើអាជ្ញាធរ មន្រ្តីជំនាញត្រូវធ្វើយ៉ាងណាចំពោះ អាជីកម្មបូមខ្សាច់មួយនេះ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្នើសុំមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធចុះពិនិត្យនឹងមានវិធានការផង ដើម្បីរួមគ្នាការពារធនធានធម្មជាតិរបស់រដ្ឋឱ្យបានគង់វង្ស។

ប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច មន្រ្តីជំនាញទាំងអស់ដែលពាក់ព័ន្ធចុះទៅឱ្យបានឆាប់ បើពុំដូច្នោះទេ អាជីវកម្មបូមខ្សាច់មួយនេះ នឹងបូមខ្សាច់ដែលជាធនធានដ៏មានតម្លៃយកទៅលក់យ៉ាងរំភើយ ហើយនិងបង្កផលប៉ះពាល់ដល់មូលដ្ឋាននេះជាក់ជាមិនខានឡើយ ដូចជាបង្កឱ្យបាក់ច្រាំងជាដើម៕

 

មតិរបស់អ្នក