(ខេត្ដក្រចេះ) ៖ ប្រជាពលរដ្ឋចំនួន១៩៥គ្រួសារ ដែលជាសម្បទានិកបានទទួលដីស្របច្បាប់ពីរាជរដ្ឋាកើតទុក្ខមិនសុខ​ចិត្តចំពោះទង្វើគ្រូបង្រៀនម្នាក់ឈ្មោះ រិទ្ធ បង្រៀននៅតាប៉ាង នឹងកូនប្រុសរបស់លោក នេត រ៉ា ដែលជាមេខ្លោងញុះ​​ញ៉ុងបំផុសបំផុលកៀងគរប្រជាពលរដ្ឋមកទប់ស្កាត់រារាំងមិនឱ្យក្រុម ដែលជាមុខសញ្ញាទទួលដីស្របច្បាប់មិនឱ្យ​ចូល​​ទៅកាន់កាប់ ឬអាស្រ័យផលលើដី ដែលជាកម្មសិទ្ធិរបស់ខ្លួនបានឡើយ ភូមិរលៀកកណ្ដាល ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

ក្រុមអាណាធិបតេយ្យជាច្រើននាក់ ដែលដឹកនាំដោយលោក រឹទ្ធ ដែលជាគ្រូបង្រៀននៅតាប៉ាង នឹង កូនលោក នេត រ៉ា ដែលពលរដ្ឋគ្រប់គ្នាគេបានស្គាល់ថាជាមេខ្យល់ដ៏ខ្លាំងដែលតែងតែមកធ្វើសកម្មភាពរារាំងក្រុមការងារ បានកៀងគរ​ក្រុមអនាធិបតេយ្យខ្លះមានដីខ្លះក៏គ្មានដីនៅចំណុចនោះ មកធ្វើការរារាំងក្រុមម្ចាស់ឡូត៍ស្របច្បាប់ចំនួន១៩៥គ្រួសារ ដែលជាមុខសញ្ញាទទួលដីសម្បទានសង្គមកិច្ចស្របច្បាប់ក្នុងចំណោម៩៩៨គ្រួសារ ដែលមានអនុក្រឹត្យលេខ៥៤ របស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថា ក្រុមអាណាធិបតិយ្យកំពុងបានបង្កការអុកឡុក និងបង្កចលាចលទាំងអស់នេះ កន្លងមកបានលួចចូលទៅកាប់ទន្ទ្រានដីព្រៃ ដែលគណៈកម្មការគ្រប់គ្រងទុកជាគោលដៅសម្បទានសង្គមកិច្ចរ សម្រាប់បែងចែកឲ្យ​ក្រុម៩៩៨គ្រួសារ ដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ តាមស្មារតីអនុក្រឹត្យលេខ៥៤ អ.ណក្របក។ ពេលនេះពួកគាត់កំពុងតែរារាំងក្រុមម្ចាស់ ដែលបានទទួលដីឡូត៍ស្របច្បាប់មិនឲ្យចូលទៅកាន់កាប់ ឬអាស្រ័យផលបានឡើយ។

ហេតុការណ៍ដែលបានរៀបរាប់ខាងលើ សូមគណៈកម្មាធិការបែងចែកដីធ្លីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ឬស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ ឬមានចំណាត់ការអ្វីតាមផ្លូវច្បាប់ទៅលើបុគ្គលខិលខូចរំលោភបំពានសិទ្ធិអ្នកដទៃ ដើម្បីឲ្យពួកយើងខ្ញុំដែលជាម្ចាស់ទទួលដីសម្បទានសង្គមកិច្ចស្របច្បាប់ទទួលបានយុត្តិធម៌ពិតប្រាកដ នឹងបានចូលទៅកាន់កាប់នឹងអាស្រ័យផលលើទីតាំងនេះឲ្យទាន់រដូវដាំដុះដោយក្តីអនុគ្រោះផងចុះ៕

មតិរបស់អ្នក