(ភ្នំពេញ) ៖  បន្ទាប់ពីសវនាការជំនុំជម្រះទោស និង ត្រូវបានតុលាការសម្រេចផ្ដន្ទាទោស លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ដាក់ពន្ធ នាគារកំណត់រយៈពេល១៨ខែ ប៉ុន្ដែទោសនោះ ត្រូវអនុវត្ដន៍ត្រឹមតែ៥ខែ២៨ថ្ងៃប៉ុណ្ណោះ ទោសសល់ប៉ុន្មានត្រូវព្យូរ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសាវនាការកាត់ទោស និងប្រកាសសាលក្រម  លោក សុវណ្ឌ រិទ្ធី អតីតចាងហ្វាងសារព័ត៌មាន TVFB បន្ទាប់ពីចេញដីកាបង្គាប់ឲ្យ​ឃុំ​ខ្លួនក្នុងពន្ធនាគារអស់មួយរយៈ។

គួររំលឹកថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងបុរី ពិភព​ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ទាប់មកត្រូវសមត្ថកិច្ចបានបញ្ជូនទៅតុលាការនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ហើយតុលាការបានចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់អោយមាន ចលាចលក្នុងសង្គម៕

មតិរបស់អ្នក