(ខេត្ដក្រចេះ) ៖ នគរបាលចរចារណ៍ កំពុងតែស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកបររថយន្តកាមេរីមួយគ្រឿង ដែលបានបង្កគ្រោះថ្នាក់បើកបុកម៉ូតូនៅលើផ្លូវជាតិ បានធ្វើអោយជនរងគ្រោះ៣នាក់ក្នុងនោះមាន ឪពុក ម្តាយ និងកូនតូច ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗ។

ស្នងការរងទទួលបន្ទុកចរចារណ៍លោកឧត្តមសេនីយ៍ត្រី ហន ប៉ូច បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយករណីនេះ បានកើតឡើងនៅព្រលប់ថ្ងៃទី៧ ខែតុលា លើផ្លូវជាតិលេខ7 ក្នុងភូមិសាស្រ្តន៍ភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ។

ហេតុការណ៍នេះបង្កឡើងដោយរថយន្តកាមេរីគូថស្វិតមួយគ្រឿង ដែលបានបើកបរលើសល្បឿន និងជ្រុលទៅបុកនិងម៉ូតូជនរងគ្រោះដែលជិះគ្នា៣នាក់ ក្នុងទិសដៅបញ្រ្ចាស់គ្នា បានបុកប្លោងខ្ទាតស្លាប់បាត់បង់ជីវិត នៅនិងកន្លែង។ ជនរងគ្រោះរស់នៅឃុំដា ស្រុកចិត្របុរី។

ក្រោយបង្កហេតុអ្នកបើករថយន្តបានគេចខ្លួន តែយ៉ាងណានគរបាលបានកំណត់អត្តសញ្ញាណយ៉ាងច្បាស់និងកំពុងតែស្រាវជ្រាវដើម្បីមានវិធានការតាមផ្លូវច្បាប់៕

មតិរបស់អ្នក