(ពោធិ៍សាត់) ៖ កាលពីថ្ងៃទី​១០ ខែតុលា ឆ្នាំ២០២០ ទេសរដ្ឋមន្ដ្រី​ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបន្តចុះពិនិត្យជាក់ស្តែងការជន់លិច នៅខេត្តពោធិ៍សាត់ និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងខេត្តនេះ។

ទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើដំណើរចុះមកកាន់ខេត្តបាត់ដំបង ដើម្បីពិនិត្យការជន់លិច និងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកភ្នំព្រឹក និងរុក្ខគិរី។ ក្នុងដំណើរចុះមកកាន់ខេត្តបាត់ដំបងនេះ ទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរដោយអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ និងមន្ត្រីមួយចំនួនទៀត បានអញ្ជើញជិះឧទ្ធម្ភាគចក្រ និងជិះទូកពិនិត្យមើលស្ថានភាពនៃការជន់លិចផងដែរ។

តំបន់មួយចំនួននៅក្នុងស្រុកភ្នំប្រឹក និងស្រុករុក្ខគិរី បានរងការជន់លិចយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយទាំងថ្នាក់ជាតិ និងខេត្ត បានបើកប្រតិបត្តិការភ្លាមៗ យ៉ាងសស្រាក់សស្រាំចុះជួយប្រជាពលរដ្ឋរងការជន់លិចទៅរកទីទួលសុវត្ថិភាព។

ក្រៅតែពីខេត្តបាត់ដំបង បណ្តាខេត្តជាច្រើនទៀតនៅខេត្តភាគពាយព្យប្រទេស ក៏បានរងការជន់លិចផងដែរ។ ក្នុងនោះខេត្តពោធិ៍សាត់ បានរងការជន់លិចធ្ងន់ធ្ងរ៕

មតិរបស់អ្នក