(ខេត្តព្រះវិហារ) ៖ មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើព្រះវិហារ ចុះបង្ក្រាបបានរថយន្តមួយគ្រឿង ដែលបានលួចដឹកទ្វារពាក់កណ្តាលសម្រេច ពាក់កណ្តាលទៀតមិនសម្រេច។

ការចុះបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ នៅចំណុចដាប់ថ្ម ស្ថិតនៅក្នុងភូមិក្រាំងដូង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

សមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា រថយន្តដឹកបទល្មើសព្រៃឈើប្រភេទទ្វារនេះពាក់ស្លាកលេខ សៀមរាប 2B-0065 រថយន្តនេះតែងតែលួចធ្វើសកម្មភាពដឹកទ្វារ ជារៀងរាល់ថ្ងៃ ដោយធ្លាប់ទំនាក់ទំនងជាមួយសមត្ថកិច្ចនៅតាមដងផ្លូវ ក្នុងការដឹកជញ្ជូនឈើ ប៉ុន្តែថ្ងៃដោយប្រុងលោតឆ័ត្រ ជំនាញដឹងមុនក៏បង្ក្រាបតែម្ដងទៅ។

ក្រោយពីត្រួតពិនិត្យហើយសមត្ថជំនាញបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ ព្រះវិហារដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារចូលទៅខេត្តសៀមរាប និងចូលទៅខេត្តកំពង់ធំ ដោយរថយន្តសាំយ៉ុងបានកើតមានយ៉ាងអនាធិបតេយ្យបំផុត ប៉ុន្តែការបង្ក្រាបនោះហាក់បីដូចបានតិចតួចតែប៉ុណ្ណោះ។

ដោយរថយន្តដឹកបទល្មើសទាំងនោះបានប្រាប់សមត្ថកិច្ចជំនាញជាមុន ទើបបានធ្វើចរាចរណ៍សុខស្រួលនៅលើដងផ្លូវជាតិ កុំអីមានវាសនាដូចរថយន្តមួយគ្រឿងនេះចឹង៕

មតិរបស់អ្នក