(ភ្នំពេញ)៖ លោកមេធាវី លី ច័ន្ទតុលា បានជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៣ហេីយ​ នៅក្នុងការបោះឆ្នោត នៅមហាសន្និបាត ដែលបានរៀបចំឡើងដោយគណៈមេធាវី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ជាលទ្ធផលដោយទទួលបានសំឡេងគាំទ្រច្រើនលើសលប់ រហូតដល់១៤៤៤ សំឡេង ស្មើនឹង៧៨.៦៥ភាគរយ នៃសំឡេងបោះឆ្នោតទាំងអស់។

មហាសន្និបាតនេះ បានធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានការចូលរួមពីលោក សួន វិសាល ប្រធានគណៈមេធាវីចាស់ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ រួមទាំងបេក្ខជន និងសមាជិកគណៈមេធាវីផងដែរ។ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីថ្មីនេះ បេក្ខជនចូលរួមប្រកួតប្រជែងមានចំនួន០៥រូប ដែល​មានសមាសភាពដូចខាងក្រោម៖

១៖ លោកមេធាវី លី ច័ន្ទតុលា មកពីក្រុមហ៊ុនមេធាវីអេសវីភី ទទួលបានសំឡេងគាំទ្រ ១៤៤៤ ស្មើនឹង៧៨.៦៥ភាគរយ
២៖ លោកមេធាវី កែត ឃី ក្រុមមេធាវីពន្លឺយុត្តិធម៌ ទទួលបានសំឡេង១៣០ ស្មើនឹង៧.០៨ភាគរយ
៣៖ លោកមេធាវី សំ សុខគង់ មកពីក្រុមមេធាវី ប៊ីប៊ីស៊ី ទទួលបានសំឡេង៥៦ ស្មើនឹង៣.០៥ភាគរយ
៤៖ លោកមេធាវី សូ សូវាន ទទួលបាន ៤១សម្លេង ស្មើនឹង ២.២៣ភាគរយ
៥៖ លោកមេធាវី សេក សោភ័ណ្ឌ មកពីការិយាល័យមេធាវី រ៉ៃ & ប៊ីស៊ីនីស ទទួលបានសំឡេងគាំទ្រ២៦ ស្មើនឹង១.៤២ភាគរយ

លោក លី ច័ន្ទតុលា ដែលមានបទពិសោធន៍លើការងារច្បាប់ជាយូរមកហើយនោះ បានទទួលសំឡេងគាំទ្រច្រើនជាងគេ ប្រៀបធៀបទៅនឹងបេក្ខជនផ្សេងៗ​ទៀត៕

មតិរបស់អ្នក