(ភ្នំពេញ) ៖ អន​ឡាញ​យីហោ​ A2888 ដែលកំពុង​ដំណើរ​ជារៀង​រាល់ថ្ងៃ​នៅគ្រប់​បណ្ដាខណ្ឌ​ទាំង​១៤ក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​គឃ្លើនតែម្ដង​ ដែល​មិន​ទាន់ឃើញ​មាន​ចំណាត់​ការ​បង្ក្រាប​ពីសំណាក់​កម្លាំង​សមត្ថកិច្ច​ទាល់តែសោះ ហាក់​ដូចជាបណ្ដែត​បណ្ដោយ​ខ្លាំង​មែនទែន​។

តាម​ប្រភពព័ត៌មាន​បាន​ឲ្យដឹងថា ទីតាំងណេតយីហោ A2888 មានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាដើមចមបង្កើនឲ្យមានជា បទល្មើសផ្សេងដូចជា លួច ឆក់ កើតមានជាញឹកញាប់នៅក្នុងក្រុងភ្នំពេញ ពេលខ្លះបណ្តាលឲ្យមានករណីប្លន់ក៏មាន និងបណ្តាលឲ្យការប្រើប្រាស់អំពើរហិង្សា ពិសេសពង្វក់ក្មេងៗសិស្សសាលាខ្លះវក់លេងភ្លេចបាយភ្លេចទឹកក៏មាន។

ទីតាំងណេតយីហោ A2888 សង្ស័យត្រូវដងត្រូវផ្លែជាមួយអាជ្ញាធរមានសមត្ថកិច្ចហើយ បានទីតាំងខាងលើនេះអាចបើកល្បែងស៊ីសងបំរើដល់អតិថិជនរបស់ខ្លួនកើបលុយរាប់ម៉ឹនដុល្លារក្នុងមួយខែៗ។ ទីតាំងហ្គេមណេតបង្កបល្បែងស៊ីសងយីហោ A2888 មាននៅគ្រប់បណ្តាខណ្ឌទាំង១៤ មានដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌចំការមន និងមានខណ្ឌផ្សេងៗទៀតជាច្រើន។ ការដែលអនុញ្ញាតឲ្យមានបើកល្បែងស៊ីសងពិសេសហ្គេមណេតយីហោ A2888 នេះជាការដើរប្រាស់ចាកពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាកម្ពុជា។

គួរ​បញ្ជាក់ផងដែរ​ថា កន្លងមក​លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បាន​បញ្ជា​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ទាំង​១៤ខណ្ឌ ឲ្យធ្វើ​យ៉ាងណា​បង្ក្រាប​ល្បែង​ស៊ីសង​តាម​អនឡាញ​ឲ្យ​បាន​ម៉ត់ចត់​​ ដោយ​មិន​ត្រូវ​បណ្ដែត​បណ្ដោយ​ឲ្យ​រួចកន្លែង​ណានោះទេ។ ប៉ុន្តែ​បើ​ក្រឡេក​ឃើញ​អនឡាញយីហោ​ A2888 ​ហាក់​ដូចជាមាន​សេរីភាព​ពេញ​ទំហឹង​ក្នុង​ការ​បើក​លេង​ឲ្យ​អតិថិជន​តាម​គោលដៅរបស់ខ្លួន​។

ក្នុង​នោះ​ផងដែរ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ មិន​បាន​បន្ដ​សុពលភាព​អាជ្ញាប័ណ្ណ​ឲ្យ​ប្រកប​អាជីវកម្ម​ភ្នាល់​អន​ឡាញ​ទៀត​នោះទេ​​។ ម្យ៉ាង​វិញទៀត​រាជរដ្ឋាភិបាលបញ្ឈប់ការផ្តល់ គោលការណ៍ និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេត អនឡាញ​ទាំងក្នុងនិងក្រៅប្រទេសកម្ពុជា ចាប់​ពីថ្ងៃនេះ​តទៅ​។

ប្រជាពលរដ្ឋ​សូមធ្វើការ​សំណូមពរ​ដល់​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ និង​លោកឧត្តម​សេនីយ៍​ឯក ស​ ថេត អគ្គស្នងការ​រង និងជាស្នងការ​នគរបាលរាជធានីភ្នំពេញ​ សូមធ្វើការ​បង្ក្រាប​ល្បែង​ស៊ីសង​អនឡាញ​ឲ្យ​ខាងតែបាន​ ដើម្បីការពារ​សុខសុត្ថិភាព​ប្រជាពលរដ្ឋ​ទាំង​១៤ខណ្ឌទៀត​ផង៕

មតិរបស់អ្នក