(ភ្នំពេញ)៖ អ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំពោះការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ។

តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលបណ្តាញព័ត៌មាន ទទួលបាននៅពេលកម្លាំងនគរបាលបានបង្ហាញថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។

តាមដីកាដដែលបានបន្តទៀតថា ជនត្រូវចោទរូបនេះត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែជនត្រូវចោទយកលេសថា មិនអាចចូលទៅបង្ហាញខ្លួន បានដោយសារបញ្ហាសុខភាព «ផ្តាសាយធំ» ប៉ុន្តែធាតុពិតជនត្រូវចោទរូបនេះ បានបង្ហោះលក់ផលិតផល ញាំបុកល្ហុង យ៉ាងរំភើយទៅវិញ តាមហ្វេសប៊ុកជាបន្តបន្ទាប់។

បងប្អូនមហាជន នៅតាមផ្លូវ កន្លែងឃាត់ខ្លួនភ្លាម ដោយឃើញឡានទំនើប របស់អ្នកស្រីបើកកញ្ចក់និយាយជាមួយ សមត្ថិកិច្ច តែបន្តិច ក៏ចុចបិទវិញថា  ក៏បានលាន់មាត់ថាប្រហែលជាមិនអាចទៅរួចទេ ព្រោះឃើញអ្នកស្រី ទ្រី សុផានិត មិនខ្វល់ គិតតែពីចុចទូរសព្ទ័ ឡាយ ស្រែកពេញក្នុងឡាន ធ្វើមិនដឹង ។

តែចុងក្រោយ ការចាប់ខ្លួនជនត្រូវចោទ ទ្រី សុផានិត ត្រូវបានកម្លាំងនគរបាល ធ្វើតាមផ្លូវច្បាប់ បញ្ជូនបន្តទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តទៀត ប្រជាពលរដ្ឋ បានកោតសសើរដល់ កំលាំងសមត្ថិកិច្ច ក្រុមមេធាវី នឹងតុលាការ អ្នកអនុវត្តន៍ច្បាប់ទាំងអស់ ដែលបានអនុវត្តន៍ច្បាប់ បានយ៉ាងតឹងរឹង នឹងមិនយោគយល់ ទោះជាអ្នកមាន រឺក្រ ខ្នងធំប៉ុណ្ណា ជាពិសេសវប្បធម៍ រកស៊ីដើម្បីក្រពះខ្លួនឯងសោះ ឡាយហ្វ៊េសប៊ុក ជេរបញ្ចោរ បរិហារគ្នា ដើម្បីប្រយោជន៍ ធ្វើអោយប៉ះពាល់ ដល់មុខមាត់សង្គមជាតិ នឹងជាគំរូមិនល្អ ដល់កូនខ្មែរជំនាន់ក្រោយយើង៕

មតិរបស់អ្នក