(ភ្នំពេញ) ៖ ទីតាំងទូហ្គេមស្ថិតនៅជាន់ទី៣ផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យទី៣ រាជធានីភ្នំពេញ បានបើកដំណើរការយ៉ាងរលូន គ្មានខ្វល់នឹងចំណាត់ការរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនោះទេ។

នៅជាន់ទី៣ខាងលើផ្សារ មានការដាក់នៅម៉ាស៊ីនទូហ្គេមឲ្យភ្ញៀវលេងជារាល់ថ្ងៃ ទាំងក្មងទាំងចាស់បានមកលេង។ ការបើកដោយសេរីបែបនេះ ប្រហែលមានខ្នងបង្អែកធំហើយមើលទៅ បានហ៊ានគឃ្លើនបែបនេះ។

កន្លងមកកម្លាំងសមត្ថកិច្ច បានចុះទៅណែនាំអប់រំរួចមកហើយ ប៉ុន្ដែក្រោយ​មក​នៅតែបន្ដគឃ្លើន​បើកលេងដដែល​ ទាល់តែមានអ្នករាយការណ៍មកទៀត ទើបសមត្ថកិច្ចចុះទៅពិនិត្យម្ដងទៀត។

កន្លងមក​លោកអភិបាលខណ្ឌមានជ័យ បាន​ឲ្យ​កម្លាំង​របស់របស់ខណ្ឌ និង​កម្លាំងរបស់អធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ​ ចុះទៅ​ពិនិត្យ​រួចឲ្យ​ផ្អាក​បាន​តែមួយរយៈពេលខ្លី​ ឥឡូវនេះនៅតែគឃ្លើន​បើកដដែល​។

ទោះជាយ៉ាងណា គេនៅរងចាំមើលថា តើពេលណាទើបអាជ្ញាធរខណ្ឌមានជ័យ អាចបង្ក្រាបនៅបទល្មើសទូហ្គេមនៅផ្សារស្ទឹងមានជ័យថ្មី ជាន់ទី៣នេះបាន៕

មតិរបស់អ្នក