១.ប្រព័ន្ធគ្រប់គ្រងឯកសារច្បាប់កម្ពុជា៖ ដែលជាកម្មវិធីមួយអនុញ្ញាតឱ្យសាធារណៈជនអាចប្រើប្រាស់ក្នុងការទាញយកឯកសារច្បាប់នានាដែលក្រសួងយុត្តិធម៌បានផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់ខ្លួន ដើម្បីរក្សាទុក និងគ្រប់គ្រងរាល់ឯកសារច្បាប់។

២.កម្មវិធី Mobile Application of MOJ៖ ជាកម្មវិធីនៅលើទូរស័ព្ទដៃ ដែលអនុញ្ញាតឱ្យសាធារណៈជនតាមដានព័ត៌មាន ក៏ដូចជាស្វែងរកនូវឯកសារច្បាប់នានាដែលបានផ្សព្វផ្សាយដោយក្រសួងយុត្តិធម៌។

កិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍បណ្តាញផ្សព្វផ្សាយរបស់ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នាទីស្តីការក្រសួងយុត្តិធម៌៕

មតិរបស់អ្នក