(ភ្នំពេញ) ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីមានការចុះផ្សាយថា ឧកញ៉ា នួន អក ជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន (អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក) ដោយមានភ្ជាប់ជាមួយរូបថតរបស់លោកផងនោះ លោកសូមធ្វើការបដិសេធ។

តាមរយៈសេចក្ដីបំភ្លឺ បញ្ជាក់ថា កន្លងមកលោកឧកញ៉ា ពិតជាបានចូលរួមផ្សព្វផ្សាយឲ្យក្រុមហ៊ុន (អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក) ប៉ុន្ដែលោកពុំមានភាគហ៊ុន ឬចំណែកណាមួយនៅក្នុងក្រុមហ៊ុននោះទេ។

ក្នុងនោះផងផងដែរ ឧកញ៉ា នួន អក បានព្រមានឲ្យសារព័ត៌មានទាំងអស់ លុបរូបថត និងព័ត៌មានដែលប៉ះពាល់រូបលោក ប្រសិនបើមិនបញ្ឈប់ លោកឧកញ៉ានឹងមានចំណាត់ការផ្លូវច្បាប់ដោយមិនលើកលែងឡើយ។

សូមអានសេចក្ដីបំភ្លឺខាងក្រោម ៖

មតិរបស់អ្នក