នៅល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោយមានឡាយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដោយមានលើកឈ្មោះលោកជំទាវឧកញ៉ា នឹម វណ្ណៈ ក្មួយស្រីសម្ដេចតេជោ មកជជែកផងនោះ ភ្លាមៗផងដែរលោកជំទាវបានឆ្លើយតបទៅឧកញ៉ា អ៊ាន សៀវម៉ី ដោយមានសារដូចខាងក្រោម ៖

សារនេះផ្ញើរជូនចំពោះបុគ្គលឈ្មោះ អ៊ាន សៀវមុី
ដែលមានងារជាឧកញ៉ា និងគេដែរ។ កន្លងមកខ្ញុំធ្លាប់បានស្គាល់ និងធ្លាប់គិតថាជាមនុស្សដែលអាចរាប់អានបាន ។តែបន្ទាប់ពីស្គាល់បានមួយរយះកន្លងមកឃើញថា មិនអាចបន្តរាប់អានបានទៀតទេ។

ហើយក៏មិនចង់មានបញ្ហាអ្វីនិងគ្នាដែរ។ តែនៅថ្ងៃនេះ ខ្ញុំបានលឺសំលេងអ្នកនិយាយពីឈ្មោះរបស់ខ្ញុំនៅក្នុងការឡាយលើបណ្តាញសង្គមFacebook។

ដូចនេះ សូមបញ្ឈប់ជាបន្ទាន់ រាល់ការនិយាយអ្វីទាំងអស់ដែលមានទាក់ទងនិងឈ្មោះខ្ញុំចាប់ពីវិនាទីនេះតទៅ។ បើមិនដូច្នោះទេលិខិតផ្លូវច្បាប់ និងរង់ចាំស្វាគមន៍ឧកញ៉ា អ៊ាន សៀវមុី ហើយ៕

មតិរបស់អ្នក