នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ លោកស្រី Love Riya អ្នកលក់តាមអនឡាញ បានមកតុលាការនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយជួសមុខឲ្យជនជាប់ចោទ ទ្រី សុផានិត ដែលពាក់ព័ន្ធករណី បរិហារកេរ្ដិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើរនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលប្រព្រឹត្ដទៅនៅរាជធានីភ្នំពេញ។

តើលោកស្រី Love Riya ត្រូវជាអ្វីនឹងជនជាប់ចោទ ទ្រី សុផានិត?

ក្នុងការបំភ្លឺនៅតុលាការនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តម្រូវឲ្យលោកស្រី Love Riya និយាយតែពាក្យពិត និងធ្វើការស្បត់នៅមុខព្រះជាមុនសិន។

សូមជម្រាបជូនថា ជនជាប់ចោទ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនជនជាប់ចោទ ទ្រី សុផានិត មកតុលាការដើម្បីបំភ្លឺ ប៉ុន្ដែស្រាប់តែមានអាការៈដូចខ្យល់ចាប់ដួលសន្លប់។

ខណៈនោះមានការជួយជ្រោមជ្រែងពីលោកស្រី Love Riya បានយកទៅមន្ទីរពេទ្យ ប៉ុន្ដែអ្នកទាំង២អះអាងថា គ្រូពេទ្យមិនទទួលមើលអ្នកជំងឺនេះទេ ដោយឲ្យយកទៅមន្ទីរពេទ្យផ្សេងវិញ។

មានមតិសាធារណៈជនអះអាងថា ប្រសិនបើជនជាប់ចោទ​ទ្រី សុផានិត ដួលសន្លប់មែននោះ សូមឲ្យលោកស្រី Love Riya បញ្ជាក់ថា មន្ទីរពេទ្យមួយណាមិនទទួលអ្នកជំងឺ៕




មតិរបស់អ្នក