ប្រិយ​មិត្ត​ប្រាកដ​ជាបាន​ស្គាល់ហើយ ភរិយាលោកឧកញ៉ា ឌួង​ ឆាយ ដែល​មាន​រូប​សម្រស់ស្រស់ស្អាត និង​ជាអ្នកជំនួញ​ម្នាក់​ដ៏វៃឆ្លាត​ផងដែរ​ ហើយ​លោក​អ្នក​តែងតែ​បានឃើញ​តាម​រយៈការបង្ហោះ​រូបភាព​ជាមួយលោកឧកញ៉ា ឌួង​ ឆាយ ដ៏ផ្អែមល្ហែម​នាពេលកន្លងមក​។

ថ្មីៗនេះមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ ក្រោយ​មានការ​បង្ហោះ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែល​លោកជំទាវ​បាន​បង្ហោះ​សារ​លែងលះគ្នាជាមួយលោកឧកញ៉ា​ ​កន្លង​ទៅ​នេះ​ធ្វើ​ឲ្យ​កក្រើក​ពាស​ពេញ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក និង​ Instagram។

ទាក់ទិន​នឹងការ​លែងលះគ្នាបែបនេះ គេពុំទាន់​បានដឹងថា មាន​មូលហេតុអ្វីជាមួយគ្នានោះដែរ​? ប៉ុន្ដែ​នៅមាន​មតិមហាជន​ជាច្រើន​រងចាំមើលថា នេះជាការសម្ដែង​ ឬជាការពិតដែរ​?

កាលពីថ្ងៃទី​ ១៦ ខែ ធ្នូ ឆ្នាំ ២០២០ ម្សិលមិញ លោក ជំទាវ ដេត ម៉ាលីណា បាន​បង្ហោះ​សារទម្លាយអារម្មណ៍មួយថា៖ ខ្ញុំមិនស្ដាយក្រោយនិងអតីតកាល ប៉ុន្តែខ្ញុំស្ដាយ​ពេល​វេលាដែលចំណាយទៅលើមនុស្សខុស អ្នកដទៃមើល​មកអ្នកជាមនុស្សបែបណាមិនសំខាន់ទេ អ្វីដែលសំខាន់អ្នកធ្វើខ្លួនបែបណាឲ្យគេមើល,ពេលខ្លះហត់នឿយណាស់ តែមិនអាចឈប់​បានទេ ព្រោះខ្លួនឯងគឺត្រូវពឹងខ្លួនឯង៕

មតិរបស់អ្នក