គួរ​សោកស្ដាយ​ពន់ពេក ខណៈដែលកីឡាករ ចាន់​ រតនា បាន​ភ្លាត់ស្នៀតតែបន្ដិច​ចាញ់​ជើងខ្លាំង​ចិន​នោះ គឺកីឡាករ Xie Wei ដែល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ ONE: COLLISION COURSE ​នា​កីឡដ្ឋាន Singapore Indoor Stadium នៅ​វេលាយប់នេះ។

ចាន់ រតនា ពេលប្រកួត​ក្បាច់គុណ​មិន​បាន​មិនបានស្ទាបស្ទង់ច្រើននោះទេ ពោលបានចេញអាវុធធ្ងន់ៗរាងខ្លួន ដោយ​ភាគច្រើនព្យាយាមវាយពីចម្ងាយ មិនសូវចាប់ឪបបោកឬប្រើក្លេរនោះទេ។ ការប្រកួតអូសបន្លាយដល់ទឹក៣ បានប្រមាណ១នាទីអ្វីៗក៏ត្រូវចប់សព្វគ្រប់ ក្រោយកីឡាករ ចាន់ រតនា ភ្លាត់ចូលមួយដៃយ៉ាងធ្ងន់របស់ Xie Wei បាត់បង់ស្មារតីឈរលែងនឹងដេកលើសង្វៀន។

គួរបញ្ជាក់ដែរថា នេះជាជ័យជម្នះលើកទី៦ហើយ របស់ Xie Wei ក្នុងចំណោមការឡើងវាយ៧ប្រកួត នៅសង្វៀន ONE នេះ៕

មតិរបស់អ្នក