កន្លងមក​លោក​អ្នក​ពិត​ជាស្គាល់​ហើយ លោកជំទា​វ មិថុនា ភូថង អភិបាលខេត្តកោះកុង​ ដែល​ជាមនុស្សស្ដ្រី​លើកដំបូង​ ត្រូវ​​បាន​ព្រះមហាក្សត្រ​តែងតាំង​ជាអភិបាលខេត្ត​ កាលពីថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ២០១៧ ហើយ​នៅថ្ងៃនេះផងដែរ​ជា​ប្រវត្តិសាស្ដ្រ​ប្រទេស​កម្ពុជា ដែលមាន​អភិបាល​ខេត្ត​ស្ដ្រីមួយទៀត​​​ គឺខេត្តប៉ៃលិន​។

លោកជំទាវ​ បាន​ ស្រីមុំ អតីត​តំណាង​រាស្ដ្រ​មណ្ឌល​ប៉ៃលិន ត្រូវ​បាន​ព្រះមហាក្សត្រ​តែង​តាំង​ជាអភិបាល​ខេត្ត​ប៉ៃលិន​ជំនួស​ ឯកឧត្តម ផាន់ ចាន់ធុល ត្រូវ​បាន​តែង​តាំង​ជាអនុរដ្ឋលេខាធិការ​នៃក្រសួង​មហាផ្ទៃ​វិញ​ នៅថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០២០នេះ​។

នេះជាប្រវត្តសាស្ដ្រខ្មែរ​ ដែល​មាន​ស្ដ្រី​២រូបខាងលើជាអភិបាលខេត្ត​​ ដើម្បី​លើកកម្ពស់​យេនឌ័រ​ ព្រោះ​ថាមនុស្ស​ស្រីក៏​អាច​ក្លាយជាថ្នាក់ដឹកនាំ​ឲ្យ​មាន​ការរីកចម្រើន​មិនចាញ់បុរសឡើយ​៕

មតិរបស់អ្នក