លោកអ្នក​ពិត​ជាបានស្គាល់មក​ហើយ​ ឧកញ៉ា​ អ៊ាន សៀវម៉ី អ្នក​លក់អនឡាញ​ដ៏ល្បីល្បាញ​តាម​បណ្ដាញ​សង្គមហ្វេសប៊ុក និង​ឧស្សាហ៍ជេរបញ្ចោ​ផងដែរនោះ ត្រូវ​បាន​តុលាការ​កោះហៅ​ឲ្យ​ចូលបំភ្លឺ​នៅថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០២០ ​ពាក់ព័ន្ធបណ្ដឹង​បរិហារកេរ្ដិ៍ជាសាធារណៈ និង​ញុះញង់​ឲ្យមានការរើសអើង​។

ប៉ុន្ដែ​ដោយ​សារភ័យក្លាច​ច្បាប់កាត់ទោស​ ទើប​ឧកញ៉ា អ៊ាន សៀវម៉ី បាន​ឃ្លុំ​មុខជិត​នឹង​ចូលបំភ្លឺ​មុនថ្ងៃកំណត់ គឺថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ២០២០នេះតែម្ដង​។ ដោយ​សារតែការជេរបញ្ចោ​មានការប៉ះពាល់ទៅលើ​ឈ្មោះ មាស សុវណ្ណរតនា ទើប​មានការដាក់ពាក្យ​បណ្ដឹង​កាលពីថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ​ ពីបទ​ល្មើស​ ៖ បរិហារកេរ្ដិ៍ជាសាធារណៈ និងញុះញង់​ឲ្យមានការរើសអើង​។

ក្រោយ​​ពីបាន​ចូលទៅមុនថ្ងៃកំណត់ហើយ ឧកញ៉ា អ៊ាន សៀវម៉ី បាន​ចេញមក​ទាំងឃ្លុំមុខជិត​ ដោយ​មិនដឹង​មូលហេតុ​អ្វីឲ្យពិត​ប្រាកដ​ ឬក្លា​ចអ្នក​សារព័ត៌មាន​ថតរូបខ្លួន​មិន​ស្អាតរបស់ខ្លួន​។ ដោយសារពាក្យ​ពាក្យ​​អសុរោះ​ដែល​បាន​ឡាយ​តាមបណ្ដាញ​សង្គម​កន្លងមក​ ជាពិសេសគឺជេរបញ្ចោ​តែម្ដង​ ដែល​ធ្វើ​ឲ្យសាធារណៈជន​មិនពេញចិត្ត​នឹង​ទង្វើរ​ដែលមិន​សាកសម្យ​គោរម្យងារជាឧកញ៉ានេះតែម្ដង​។

មហាជន​នឹងរងចាំមើលថា វាសនាលោកស្រី​ឧកញ៉ារូបនេះនឹងទៅជាយ៉ាង​ណា​ ក្រោយ​ពី​បាន​ចូលទៅបំភ្លឺមុនថ្ងៃកំណត់​បែបនេះ ហើយ​លោកស្រីឧកញ៉ា​រូបនេះ​ អាចកែប្រែខ្លួន​បានទេ ដែលមិន​ធ្វើគំរូមិនល្អទៅថ្ងៃមុខ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បែបនេះ៕



មតិរបស់អ្នក