(ខេត្តព្រះសីហនុ) ៖ ទោះបីជាឯកឧត្តម យន្ដ មីន លែងជាអភិបាលខេត្តព្រះសីហនុក្ដី ប៉ុន្ដែឯកឧត្តមនៅតែស្ថិតក្នុងបេះដូងប្រជាជនក្នុងខេត្តព្រះសីហនុជានិច្ច ដែលកន្លងមកឯកឧត្តមបានបម្រើប្រជាជន ដោះស្រាយការលំបាកនានា ជាពិសេសបញ្ហាដីធ្លីប្រកបដោយយុត្តិធម៌នឹងតម្លាភាពគួរឲ្យគោរពស្រឡាញ់។

អតីតអភិបាលខេត្តព្រះសីហនុ រូបនេះបានបន្សល់ស្នាដៃរជាច្រើនសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ ដែលកន្លងមកស្នាដៃរដ៏អស្ចារ្យនោះ គឺភ្នំតាមីន។ ភ្នំតាមីន ត្រូវបានឯកឧត្តម យន្ដ មីន បានប្រើយុទ្ធសាស្ដ្រីដណ្ដើមយកពីប្រទេសជិតខាង ដែលពីមុនគេហៅថា ភ្នំ៣២៩ ហើយបច្ចុប្បន្នហើយភ្នំតាមីន។ គំរូវីរភាពអង្គអាចក្លាហានបែបនេះហើយ ធ្វើឲ្យមន្ដ្រីក្រោមឪវាទគោរពស្រឡាញ់ឯកឧត្តមគ្រប់ៗគ្នា ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់។

ក្នុងឪកាសឆ្នាំថ្មីនេះ ចូលឆ្នាំសកល២០២១នេះ ប្រជាពលរដ្ឋសូមបួងសួងឲ្យឯកឧត្តម យន្ដ មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតអភិបាលខេត្តព្រះសីហនុ ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ សុភមង្គល វិបុលសុខគ្រប់ប្រការ និងសមប្រកបទទួលបានជោគជ័យគ្រប់ភារកិច្ច៕

មតិរបស់អ្នក