(ខេត្តព្រះវិហារ​) ៖ ក្រុមហ៊ុនសាលាដឺម៉ិចអតីតមេការក្រុមហ៊ុនសាលាដឺម៉ិច ឈ្មោះ គាំ សារឿន និង​ ឈ្មោះ គុណ ត្រូវជាកូនចៅ គាំ សារឿន បានប្រើអំណាចឃោឃៅព្រៃផ្សៃរឹបអូសយកដីពលរដ្ឋ ដែល​កំពុង​អាស្រ័យផលបង្កបង្កើនផលយកទៅលក់អោយប្រជាពលរដ្ឋ និងសមាជិកក្រុមប្រឹក្សាស្រុកស្វាយលើ ដោយបោកប្រាស់ពួកគាត់ហើយដេញប្រជាពលរដ្ឋចេញពីស្រែចំការហើយយកដីពលរដ្ឋ។

មេការ​ក្រុម​ហ៊ុន​ខាងលើនេះ​ បាន​លក់​និង​ជួល​ឲ្យ​អ្នក​មកពីចម្ងាយ​១ហិកតា​ ៥៥ម៉ឺន ទៅ៧០ម៉ឺនរៀល និងគំរាមគំហែងដាក់គុកប្រជាពលរដ្ឋ ដែលធ្វើ​ឲ្យប្រជាពលរដ្ឋ​ហូទឹកភ្នែករហេមរហាម ជាពិសេ​ស​បាន​យកឈ្មោះ​ នាយឧត្តមសេនីយ៍​ សុខ សារឿន មក​គំរាម​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ឃុំស្រុក​ខេត្ត​ទៀតផង​។

ហេតុនេះពលរដ្ឋរងកម្មវេទនា ដោយឈ្មោះ គាំ សារឿន អតីតមេកាក្រុមហ៊ុនសាលាដឺមិច​ សូមសំណូរពរដល់ឯកឧត្តមអភិបាលនៃគណអភិបាលខេត្តព្រះវិហារ មេត្តាជួយទុបស្កាត់ឈ្មោះ គាំ សារឿន ដែលតែងតែយកដីក្រុមហ៊ុនទៅលក់និងជួលរាប់រយពាន់ហិតា ដើម្បីមាន​បាន​ខ្លួន​ឯង​ក្រោម​គំនរ​ទុក្ខ​ប្រជាពលរដ្ឋ​។

ពិសេសប្រជាពលរដ្ឋសូមអោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន មេត្តាជួយពលរដ្ឋផងទាន ចំពោះឈ្មោះ គាំ សារឿន និង ឈ្មោះ មីណាគ្រី យកឈ្មោះ ឯកឧត្តមមកគំរាមពលរដ្ឋ នឹងបន្តរឹបអូសដីពលរដ្ឋ និងដីអ្នកដទៃទៀតជាច្រើនក្នុងជំណុចភូមិម្រេច ភូមិក្តាក់ នឹងចំណុចព្រៃគោល ភូមិរំចេក ស្ថិតក្នុងឃុំស្រយង់ ស្រុកឬស្សីលន ខេត្តព្រះវិហារ។ ពិសេសពលរដ្ឋសូមគោរពដល់ សម្ដេច តេជោនាយករដ្ធមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន មេត្តាជួយរកយុត្តិធម៌ជូន​ប្រជាពលរដ្ឋ​ដែលរងគ្រោះផងទាន។

ប្រជាពលរដ្ឋសូមប្រសិទ្ធិពរជ័យសីរិសួស្តី វិបុលសុខគ្រប់ប្រការជូនសម្តេចតេជោនាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ បុត្រា បុត្រី សូមអោយមានព្រះជន្មាយុ យឺនយូរដើម្បីជាម្លប់ដ៏ត្រជាក់ក្នុងការដឹកនាំប្រទេសជាតិឆ្ពោះទៅរកសន្តិភាពនិងការអភិវឌ្ឍន៍ជាអង្វែង​តទៅ​៕

មតិរបស់អ្នក