(បន្ទាយមានជ័យ​) ៖ នៅរសៀលថ្ងៃទី៦​ ខែមករា​ ឆ្នាំ​២០២១​ ​ក្រុមការ​ងារ​ យុវជនការពារសន្តិភាព​ប្រចាំខេត្តបន្ទាយមានជ័យ​ ដឹកនាំដោយ​លោក​ ខង​ សុខា​ ប្រធានប្រចាំខេត្ត​ រួមនឹងក្រុមការងារ​ បាននាំយកអំណោយ​របស់លោក​ ក្រឹង​ សុភ័ក្រ​ អនុប្រធានទី៣​ ក្រុមយុវជន​ការពារ​សន្តិភាព​ ថ្នាក់កណ្តាល​ រួមមាន​ ៖​ មានមី​ ទឹកស៊ីអ៉ីវ​ ទឹកត្រី​ ទឹកសុទ្ធ​ គ្រឿង​ឧបភោគ​បរិភោគ​ និងថវិកាមួយចំនួន​ យកទៅប្រគល់ជូនដល់កងកម្លាំង​ កងពលតូចថ្មេីជេីង​ ៥១​ ដឹកនាំដោយ​ លោកឧត្តមសេនីយ៍ត្រី​ សឹង្ហ​ ទុំ​ មេបញ្ជាការ​កងពលតូចថ្មេីជេីង​៥១​ ដែលឈរជេីងនៅច្រកទ្វារអន្តរជាតិ​ ប៉ោយប៉ែត​ ក្នុងការចាំទទួល​ សម្រួលបងប្អូនពលករ​ ដែលត្រលប់មកពីប្រទេសថៃ​ បញ្ជូនទៅមណ្ឌល​ ចត្តាឡីស័ក​តាមទីតាំងដែលថ្នាក់ខេត្តបានរៀបចំ។

អំណោយរួមមាន​ ទឹកសុទ្ធ​១០០យួ​ មី១៥កេស​ ត្រីខ​១៥យួរ​ ស្ករស​១០គីឡូក្រាម​ ទឹកដោះគោ​១០កំប៉ុង​ ទឹកត្រី​១០យួរ​ ទឹកស៉ីអ៉ីវ១០យួរ​ ពងទា៣០០គ្រាប់​ រួមនឹងថវិកា១០ម៉ឺនរៀល៕





មតិរបស់អ្នក