(ភ្នំពេញ) ៖ លោកយោធា យឹម សុខុម បានយកប្រាក់ពីម្ចាស់ដីចំនួនជាង៣ម៉ឺនដុល្លារ តាំងពីឆ្នាំ២០១៤ ដើម្បីរត់ការប្លឹងរឹងជូនម្ចាស់ដីចំនួន៩៥០ហិកតា ប៉ុន្ដែបែជាយកលុយហើយ មិនបានរត់ការប្លង់រឹងជូនម្ចាស់ដើមវិញនោះទេ ដោយព្យាយាមរកលេសគ្រប់កល់ល្បិចគេចវេសវេសមិនទទួលខុសត្រូវតែម្ដង។

យោងតាមឯកសារច្បាប់លិខិតប្រគល់និងទទួលប្រាក់ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤ ដែលមានស្នាមផ្ដិតមេដៃរលោក ស៊ុន ហួរ ជាម្ចាស់ដី និងលោក យឹម សុខុម ជាអ្នកទទួលប្រាក់រត់ការឯកសារដីធ្លី បានបញ្ជាក់ជារួមនៅប្រាក់សរុបទាំងមានចំនួនជាង៣ម៉ឺនដុល្លារ ក្នុងការប្រគល់នឹងទទួលប្រាក់ជាច្រើនលើក។

បន្ទាប់មកលិខិតប្រគល់ប្រាក់មួយទៀត ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ដែលលោក យឹម សុខុម បានទទួលប្រាក់ពីលោក ស៊ុន ហួរ ជាម្ចាស់ដី ចំនួន២២០០$ និងលិខិតប្រគល់ និងទទួលប្រាក់ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ លោក យឹម សុខុម បានទទួលប្រាក់ចំនួន២៥០០$ ដើម្បីធានាលើការរត់ប្លង់រឹង ជូនលោក ស៊ុន ហួរ ជាម្ចាស់កម្មសិទ្ធដីធ្លី។

លើកចុងក្រោយមក លោក យឹម សុខុម បានយកថវិការចំនួន៦៨០០$ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ពីម្ចាស់ដី ដើម្បីរត់ការយកប្លង់រឹង ដែលសរុបថវិការទាំងអស់មានចំនួន៣១៥០០$ រហូតមកទល់បច្ចុប្បន្នមិនបានធ្វើតាមកិច្ចសន្យារបស់ខ្លួននោះទេ ដោយមានចេតនាគេចវេសមិនទទួលខុសត្រូវចំពោះកាតព្វកិច្ចនោះទេ។

តាមការបំភ្លឺពីលោក យឹម សុខុម នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ លោកបានបញ្ជាក់ថា ថវិការទាំងប៉ុន្មានចំណាយអស់ហើយគ្មានសល់នោះទេ ហើយប្លង់ឲ្យអស់ហើយ ចង់ផ្សាយចង់ប្ដឹង ធើអីធើទៅ ! ។

សូមជម្រាបថា ករណីនេះម្ចាស់ដីស្របច្បាប់ លោក ស៊ុន ហួរ បានឲ្យថា លោកពុំទាន់បានឯកសារប្លង់រឹងមួយណានោះទេ ឃើញតែឯកសារចំនួន៣ប៉ុណ្ណោះ ដែលលោកបានផ្ដល់ឲ្យ គឺលិខិតពាក្យស្នើសុំកាន់កាប់ដីធ្លី លិខិតផ្ទេរសិទ្ធកាន់កាប់ដីធ្លី និងលិខិតកិច្ចសន្យាប៉ុណ្ណោះ។

លោកបានបន្ថែមថា លោកចង់បានតែប្លង់រឹងមកតែប៉ុណ្ណោះរួចរាល់ហើយ បើមិនដូច្នេះទេ លោកនឹងឲ្យមេធាវីរបស់លោកដាក់ពាក្យបណ្ដឹងឆាប់នេះ ដោយមិនលើកលែងឲ្យបុគ្គលដែលបំពានច្បាប់នោះទេ៕

មតិរបស់អ្នក