(ខេត្ត​ព្រះសីហនុ) ៖ យោង​តាម​ប្រភព​ព័ត៌មាន​បឋម​ បាន​ឲ្យដឹងថា នៅវេលាម៉ោង​ប្រមាណ​ជាង​៨ព្រឹក​​ ថ្ងៃទី​២១ ខែមករា ឆ្នាំ២០២១ នេះ មាន​ករណីឃាតកម្ម​យ៉ាង​សាហាវឃោឃៅ​មួយ ដោយ​បាន​បាញ់​ប្រហារ​បុរសជនជាតិ​ចិន​ម្នាក់​ បណ្ដាល​ឲ្យស្លាប់ភ្លាមៗ​នៅចំណុ​ចមុខកាស៊ីណូ ជីយវនីសិន​ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ​។

ក្រោយ​ទទួលបាន​ព័ត៌មាន​ស្ដីពីករណីឃាតកម្មនេះ កម្លាំងសមត្ថកិច្ច​ជំនាញ​បាន​ចុះទៅដល់កន្លែង​កើតហេតុ ដើម្បីធ្វើការ​ស្រាវជ្រាវករណី​នេះ​​ និង​ ស្វែង​រក​ចាប់ឃាតកមកផ្ដន្ទាទោស​ ដោយ​យកចិត្តទុកដាក់ជាទីបំផុត​៕

មតិរបស់អ្នក