(ភ្នំពេញ​) ៖ នៅថ្ងៃទី​២៤ ខែកុម្ភៈ​ ឆ្នាំ២០២១ ប្រជាពលរដ្ឋ​ម្នាក់ឈ្មោះ​ គង់ សុភក្ដិ​ ភេទស្រី អាយុ​៤០ឆ្នាំ​ បាន​ប្ដឹង​មក​កាន់​អធិការដ្ឋាននគរបាល​ខណ្ឌដង្កោរ​ ទាក់ទិន​នឹងករណី​បាត់ប័ណ្ណ​សំគាល់អចលនវត្ថុ​​ចំនួន​​២ប័ណ្ណ​ ស្ថិតនៅភូមិ​សំបួរ​ សង្កាត់​សំបួរ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ពិត​ប្រាកដ​មែន ដោយ​​មិន​បាន​យកទៅលក់​ ឬ បញ្ចាំ​ឲ្យ​ធនាគារ​ឯកណាមួយនោះទេ​។

យោង​តាម​ពាក្យ​បណ្ដឹង​បាន​ឲ្យដឹង​ថា ប័ណ្ណ​សំគាល់កាន់​កាប់​អចលនវត្ថុ​ទាំង​២ បាន​បាត់​កាលពីថ្ងៃទី​១៦​ ខែឧសភា ឆ្នាំ២០១៩ ដោយ​មិន​ដឹង​បាត់ទៅកន្លែង​ណាទេ ប័ណ្ណ​សំគាល់​​កាន់កាប់អចលនវត្ថុ​ទី​១មានលេខ​៖ ២៧១៦៥ ចុះថ្ងៃទី​០៩ ខែមីនា ឆ្នាំ២០១៥ សម្រាប់សំគាល់​​ផ្ទះ​លេខ​១៥១ ផ្លូវ​បេតុង​លេខ​១១ ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​។ ប័ណ្ណ​សំគាល់​សិទ្ធកាន់​កាប់អចលនវត្ថុទី​២ មានលេខ​៖ ២៧១៦៦ ចុះថ្ងៃទី​០៩ ខែមីនា ឆ្នាំ២០១៥ សម្រាប់​សំគាល់​​ផ្ទះ​លេខ​១៤៩ ផ្លូវ​១១ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

ឈ្មោះ​ គង់ សុភក្ដិ ពិតជាបាន​អះអាង​ថា ប័ណ្ណ​សំគាល់​អចលនវត្ថ​ ពិត​ជាបាន​បាត់​ពិត​ប្រាកដមែន​ ដោយមិន​បាន​យកទៅ​លក់ជួល ឬ បញ្ចាំឲ្យ​ធនាគារ​ណាមួយ​នោះទេ​ ប្រសិន​បើ​មាន​បញ្ហា​បែបនេះទៅថ្ងៃក្រោយ​ សូម​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ផ្លូវ​ច្បាប់ជាធរមាន​៕

មតិរបស់អ្នក