(ខេត្ដបាត់ដំបង) ៖ ខណៈដែលជំងឺកូវីត១៩បាននិងកំពុងរីករាលដាលជាលក្ខណៈសហគមន៍២០ កុម្ភៈ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជា ឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់មានវិធានការទប់ស្កាត់ទន្ទឹមននឹង​នោះដែរ ក្រសួងសុខាភិបាល​ក៏បានអំពាវឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តន៍តាមតាមវិធានការនានា របស់ក្រសួងសុខាភិបាល ដូចជាឧស្សាហ៍លាងសម្អាតដៃឲ្យបានញឹកញាប់ ពាក់ម៉ាស់ ផ្អាកការ ជួបជុំ រក្សាគម្លាតពីគ្នាឲ្យបាន១ម៉ែត្រកន្លះជាដើម។

ប៉ុន្តែយ៉ាងណាក្តីក៏ទីតាំងកាស៊ីណូមួយ កន្លែងស្ថិតនៅ នៅចំណុចច្រកអូររំដួល ភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក កំពុងបើកលេង បញ្ជល់មាន់យ៉ាងគគ្រឹកគគ្រេង ដោយបំពានទៅនិងវិធានការរបស់ក្រសួងសុខាភិបាលក្នុងការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងបានឲ្យដឹងថាទីតាំង បញ្ជល់មាន់ជ្រកក្រោមស្លាកកាស៊ីណូខាងលើនេះមានបុរសម្នាក់ឈ្មោះ ស ជាអ្នកចាត់ចែង សម្របសម្រួលជាមួយសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែកទើបអាចបើកលេងបាន ដោយរលូនបែបនេះទោះបីគេដឹងថា ច្បាប់បើកកាស៊ីណូ ហាមដាច់ខាតមិនឲ្យជនជាតិខ្មែរចូលលេងក៏ដោយក៏ទីតាំង ខាងលើនេះគេសង្កេតឃើញថា ប្រមូលផ្តុំទៅដោយប្រជាពលរដ្ឋខ្មែរចូលទៅលេងយ៉ាងពពាក់ ពពួនទៅវិញ។

ជាងនេះស្របពេលដែលជំងឺកូវីត១៩បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍គួរឲ្យព្រួយបារម្ភ ហើយក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ជាពិសេសប្រមុខថ្នាក់ដឹកនាំក៏បានផ្ញើសារជាបន្តបន្ទាប់ក្នុងន័យក្រើនរំលឹកឲ្យអាជ្ញាធរគ្រប់ជាន់ ថ្នាក់ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់រួមនិងប្រជាពលរដ្ឋត្រូវរួមគ្នាទប់ស្កាត់ការរីរាលដាលនៃជំងឺ កូវីត១៩នេះក្នុងនោះសម្តេចតេជោក៏បានដាក់ចេញនូវវិធានការ៣កុំ និង៣ការពារ ប៉ុន្តែម្ចាស់ទីតាំងបញ្ជល់មាន់ជ្រកក្រោយស្លាកកាស៊ីណូនេះហាក់បីដូចជាមិនខ្វល់ទាល់តែសោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាទីតាំងបញ្ជល់មាន់ខាងលើនេះបើកលេងមួយសប្តាហ៍៧ថ្ងៃ ដោយភ្នាល់ដាល់លុយចាញ់ឈ្នះរាប់លានរៀនក្នុងមួយគូៗ គេជល់ទាំងមាន់ស្មង និងមាន់ផ្លែ តខ្នាយហើយកន្លងទៅថ្មីៗនេះគេជល់យកពានរង្វាន់ភ្នាល់ដាក់លុយជាង៥០លាន និង ម៉ូតូ ហុងដាឌ្រីមសេរីឆ្នាំ២០២១មួយគ្រឿង ក្រៅពីនេះក៏មានរៀបចំគូណាត់ផងដែរ។

ប្រភពបញ្ជាក់ថា នៅថ្ងៃច័ន្ទទី១ខែមីនាឆ្នាំ២០២១ខាងមុខនេះ គេបានណាត់ជល់ មួយគូ១១លាន  ទៅ២២លានរៀលផងដែរ ដែលមានក្រុមអ្នកញៀននិងល្បែងបញ្ជល់មាន់ទៅលេងទៅក្នុង កាស៊ីណូខាងលើនេះស្កាត់មក ពីតាមបណ្តាខេត្តមួយចំនួនរួមមានដូចជា រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ សៀមរាប និងឧត្តរមានជ័យជាដើម៕

មតិរបស់អ្នក