(​ភ្នំពេញ) ៖ មាន​ករណី​ប្លន់​.បា.ញ់​ស.ម្លាប់ និង​ចាប់ជំរិត​​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ដោយ​បាន​ប្រើ​ប្រាស់កាំភ្លើង​វែង​ និង​ខ្លី​ជាច្រើន​ ដោយ​មានគម្រោង​ចូលប្ល.ន់​.លុយ​ចំនួន​១លានដុល្លារ​ ត្រូវ​បានកម្លាំង​អាវុធ​ហត្ថ​បាន​បង្ក្រាប​បាញ់សម្លាប់ចំនួន​៤នាក់​ នៅនឹង​កន្លែង​កើតហេតុ​។

ហេតុការណ៍​នៃការ​ប្ល.ន់​ និង​ចាប់ជំរិត​ គួរ​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ខាងលើនេះ​ បាន​កើតឡើង​កាលពីវេលាម៉ោង​១១ព្រឹក​ ថ្ងៃទី​០១​ ខែមិនា ឆ្នាំ២០២១ ស្ថិតនៅ​ចំណុច​វីឡាលេខ​២០ ក្នុង​បូរី​អង្គភ្នំពេញ ភូមិ​បន្លាស្អិត​ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

បើតាម​មន្ដ្រីអាវុធហត្ថ​រាជធានីភ្នំពេញ​ បានបង្ហាញ​អត្ដសញ្ញាណ​មនុស្សចំនួន​២នាក់​រួមមាន​៖ ទី​១.ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ អាយុ​២១​ឆ្នាំ ជា​មេ​ក្លោ​ង និង​ទី​២.ឈ្មោះ​រី ពីសី អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១២៨ ផ្លូវលំ ភូមិ​ព្រែក​រង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែក​២​នាក់​ទៀត នៅ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​ទេ។ នៅ​ក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​ដកហូត​កាំភ្លើង​អាកា មួយ​ដើម​, កាំភ្លើងខ្លី​២​ដើម​, ស្តុ​ត​សម្រាប់​ធ្វើ​សកម្មភាព​២​ដុំ​, ខ្សែ​រ៉ូ​ត​សម្រាប់​ចង​១​ដុំ ផង​ដែរ។

សូមជម្រាប​ជូន​ថា ករណី​នៃការ​បង្កា្រប​ឧ.ក្រិ.ដ្ឋជន​ខាងលើនេះ ដឹកនាំ​ដោយ​លោកឧត្តម​សេនីយ៍ឯក រ័ត្ន​ ស្រ៊ាង ដោយ​យោងតាម​ពាក្យ​បណ្ដឹង​ជនរងគ្រោះ​ ដោយ​បាន​គម្រោង​នៃការ​ចូលប្ល.ន់​ និង​ជម្រិត​យកប្រាក់​១លានដុល្លារ​ជាមុន​៕

មតិរបស់អ្នក