អាមេរិក៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតសម្រេចជាឯកច្ឆន្ទ ដើម្បីផ្ដល់អាណត្តថ្មីសម្រាប់បេសកកម្មរក្សាសន្តិភាព នៅក្នុងប្រទេសលីបង់កាលពីថ្ងៃពុធម្សិលមិញ ក្រោយពីការពិភាក្សាគ្នាដ៏តានតឹង និងមានការរិះគន់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែលថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគួរតែត្រូវធ្វើការងារជាច្រើនថែមទៀត ដើម្បីទប់ស្កាត់ការផ្ដល់អាវុធដល់ក្រុមហេបុលឡា។

កងកម្លាំងរក្សាសន្តិភាពបណ្ដោះអាសន្ន របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ហៅកាត់ UNIFIL បានបង្កើតឡើងក្នុងឆ្នាំ១៩៧៨ ល្បាតនៅតាមព្រំដែនភាគខាងត្បូងប្រទេសលីបង់ជាប់ជាមួយអ៊ីស្រាអែល។ ក្រុងវ៉ាស៊ីនតោនបានចាត់ទុកក្រុមហេបុលឡាដែលគាំទ្រដោយរដ្ឋាភិបាលស៊ីរី និងមានទីតាំងរឹងមាំនៅភាគខាងត្បូងប្រទេសលីបង់នោះថាជាអង្គការភេរវកម្ម។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nikki Haley មានប្រសាសន៍ថា ក្រុងវ៉ាស៊ីនតោនចង់ឲ្យមានសេចក្ដីសម្រេចព្រាងឡើង ដោយប្រទេសបារាំងក្នុងការបន្តអាណត្តរបស់ UNIFIL៕

មតិរបស់អ្នក