ភ្នំពេញ៖ កាលពីម្សិលមិញនេះមានការភ្ញាក់ផ្អើល ពេញបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកតាមដានមើលវីដេអូរបស់វីជេ ណាណា ក្រោយបានទទួលដំណឹងថានាងបានចូលរោងជ័យរៀបការ ដែលមានការរៀបចំយ៉ាងអធិកអធម មានភ្ញៀវកិត្តិយសជាច្រើនបានចូលរួម។

តែបើងាកមកមើលកម្មវិធីពេលយប់ របស់តារាស្រីរូបនេះវិញ ឃើញថាមានការរៀបចំយ៉ាងល្អ មានអ្នកចូលរួមដោយក្តីរីករាយ នៅក្នុងការអបអរគូស្វាមីភរិយមួយគូនេះ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងកម្មវិធីមង្គលរបស់នាងក៏បានបញ្ជាក់ថា គ្មានការដាក់ស្រាបៀរជូនភ្ញៀវពិសារនោះទេ។

លើសពីនេះទៅទៀត នៅក្នុងពិធីកាត់នំ នាងបានធ្វើខ្លួនស្លៀកពាក់ឈុតកូនក្រមុំពណ៌ស យ៉ាងប្លែកភ្នែក ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្រាយ ក៏ប៉ុន្តែនៅក្នុងនោះគេក៏បានចាប់អារម្មណ៍ថា នាងបានជ្រើសរើសយកស្បែកជើងប៉ាតា មកពាក់នៅក្នុងកម្មវិធីផងដែរ។

ក្រោយពីបានឃើញទិដ្ឋភាពដ៏រីករាយ ក៏ដូចជាការរៀបចំកម្មវិធីមង្គលមួយនេះរបស់នាង ក៏មានមហាជនជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ជាពិសេសក៏ជាមង្គលការដ៏គំរូមួយ នៅក្នុងការកាត់បន្ថយគ្រឿងស្រវឹងផងដែរ៕

មតិរបស់អ្នក