(ខេត្ដកំពត) ៖ ថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍​ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនស្រុកឈូក បើកកិច្ចប្រជុំ ក្រោមអធិបតីភាពលោក ភុន សារពេជ្រ សមាជិកយុវជនថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពតលោក ខៀវ រិទ្ធិភណ្ឌ័ សមាជិកគណៈបក្សប្រជាជនខេត្តកំពត ប្រធានគណបក្សប្រជាជនស្រុក និងជាប្រធានកត្តិយសយុវជនគណបក្សស្រុកឈូក។

នៅក្នុងពិធីប្រកាស តួនាទីភារកិច្ចក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តចុះជួយស្រុកឈូក ប្រធានអនុប្រធានសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាស្រុកឈូក ខេត្តកំពត គណៈអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សប្រជាជនខេត្តកំពត។

ប្រការ១. ចាត់តាំងឯកឧត្តម អស់លោក លោកស្រី ដែលមានរាយនាមដូចខាងក្រោមជាក្រុមការងារយុវជនគណបក្សខេត្ត ចុះជួយក្រុមការងារយុវជនគណបក្សស្រុកឈូក ១. លោក ហ៊ុន សុខា ប្រធាន, ២. លោក ធន់ ស៊ីផុន អនុប្រធាន, ៣. លោក លឹម នឿន អនុប្រធាន, ៤. លោក លឹម ញន អនុប្រធាន, ៥. លោកស្រី យ៉ាន់ ផល្លី . សមាជិក, ៦. លោក យិន ឌឿន សមាជិក, ៧. លោក តេន សំអាត សមាជិក, ៨. លោក ចក់ វ៉ាន ឌី សមាជិក, ៩. លោក ឈឹន កុល សមាជិក, ១០. លោក ឡ ឌឿន សមាជិក។

ប្រការ២ ៖ សេចក្តីសម្រេចណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះត្រូវចាត់ទុកជានិរាករណ៍
ប្រការ៣ ៖ ក្រុមការងារយុវជនគណបក្សខេត្តក្រុមការងារយុវជនគណបក្សស្រុក ស្ថាប័នគណបក្សពាក់ព័ន្ធនិងឯកឧត្តមអស់លោក លោកស្រី ដែលមានរាយនាមក្នុងប្រការ១ ត្រូវអនុវត្តតាមសេចក្តីសម្រេចនេះ។

នៅក្នុងអង្គពិធីនោះផងដែរ ក្រុមការងារយុវជនគណបក្ស ស្រុកឈូក ធ្វើការប្តេជ្ញា និងអនុវត្តន៍តាមគោលការណ៍គណបក្សនិងថ្នាក់ដឹកនាំដោយឥតងាករេ៕

មតិរបស់អ្នក