(ខេត្ដស្វាយរៀង) ៖ ជនដៃដល់ម្នាក់ផឹកស្រាស្រវឹង កើត​ភ្លើងប្រចណ្ឌ បានយកដំបងឫស្សីវាយមកលើប្រពន្ធរហូតស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៣០នាទីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុករំដួល បានឲ្យដឹងថា ជនបង្កជាប្ដីឈ្មោះ ប៉ា រ៉េត អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកដំបងឬស្សីវាយទៅលើប្រពន្ធឈ្មោះ ម៉ៅ ណេន អាយុ៣១ឆ្នាំ ចំកញ្ចឹងកស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពីធ្វើសកម្មភាពរួច បុរសជាប្ដីបានរត់គេចខ្លួនបាត់ស្រមោល។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុប្ដីវាយប្រពន្ធ រហូតស្លាប់បែបនេះ ដោយសារផឹកស្រាស្រវឹង កើត​ភ្លើងប្រចណ្ឌប្រពន្ធ ក៏យកបងឬស្សីវាយមកលើប្រពន្ធតែម្ដង រួចគេចខ្លួនបាត់ស្រមោល៕

មតិរបស់អ្នក