(ខេត្តកំពង់ឆ្នាំង) ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះស៊នគន្ធាភេទស្រីអាយុ៣០ឆ្នាំមានទីលំនៅស្នាក់នៅផ្ទះជួលភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្មាំងពីបទ ប្រើអំពើហឹង្សាក្នុងគ្រួសារដោយយកម្ជុលចាក់ជើងកូនខ្លួនឯងនឹងប្អូនបណ្ដាលហូរឈាមស្រោចខ្លួន។

ហេតុការណ៍នេះបានឡើងកាលពីយប់ថ្ងៃទី១០ខែសីហាឆ្នាំ២០២០វេលាម៉ោង២០៖៣០នាទីនៅចំណុចផ្ទះកើតហេតុខាងលើ។

ជនរងគ្រោះដែលជាកុមាររីកុមារាទាំងពីរនាក់ដែលត្រូវជាកូនបង្កើតនឹងត្រូវជាប្អូនមានឈ្មោះស៊នធារ៉ាភេទប្រុសអាយុ១០ឆ្នាំ(ត្រូវជាកូនជនសង្ស័យ) ស៊នស្រីពៅភេទស្រីអាយុ០៨ឆ្នាំ(ត្រូវជាប្នូនស្រីជនរងគ្រោះ)

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានកំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕


មតិរបស់អ្នក