(ភ្នំពេញ) ៖ ទីតាំងលក់ប្រេងសាំងលួចលាក់មួយកន្លែង ស្ថិតនៅចំណុចបូរីដួងងៀបចាស់ ផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាតើស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងចារាចរណ៍លក់យ៉ាងគគ្រឹកគគ្រេងតែម្ដង។

ការចរាចរណ៍លក់បែបអាណាធិតេយ្យនេះជាយូណាស់មកហើយ ដោយមិនក្លាចញញើតនឹងផ្លូវច្បាប់បន្ដិចសោះ។ ម្យ៉ាងវិញទៀត ការបិទបាំងបែបនេះគួរណាស់ តែគិតពីសុវត្ថិភាពប្រជាពលរដ្ឋ ព្រោះវាអាចបង្ករជាគ្រោះអគ្គិភ័យ កើតមានជាយថាហេតុ។

ប្រជាពលរដ្ឋសំណូមពរដល់រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម មេត្ដាចាត់មន្ដ្រីជំនាញត្រួតពិនិត្យមើលត្រង់កន្លែងនេះផង៕


មតិរបស់អ្នក