(ខេត្ដត្បូងឃ្មុំ) ៖ សង្វៀនបញ្ជាល់មាន់មួយកន្លែងក្បែរកាស៊ីណូភូមិយើង ស្ថិតនៅចំណុចភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ្ញាក្រែក ខេត្ដត្បូងឃ្មុំ បានបើកលេងយ៉ាងរលូនបន្ទាប់ពីសែនព្រេនសំណែនរួចរាល់។

សង្វៀនបញ្ជាល់មាន់នេះ មានខ្សែខ្នងបង្អែកគ្រាក់ៗចាំជួយអន្តរាគមន៍ ទើបបានជាម្ចាស់ទីតាំងបនល្បែងហ៊ានបើកដៃអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ស៉ីសងដាក់ប្រាក់មានដូចជា៖ “មាន់ជល់ខ្នែយដែក, អាប៉ោង,
យូគី, និងល្បែងស៊ីសងជាច្រើនប្រភេទទៀត” ទន្ទឹមនឹងនោះ ក៏មានការភ្នាល់ដាក់ប្រាក់ក្នុង១គូៗសម្រាប់មាន់ជល់ខ្នាយដែក រាប់លានរៀល និងរាប់ពាន់ដុល្លារទៀតផង។

បនល្បែងដ៏ធំជ្រកក្រោមស្លាក កាស៊ីណូភូមិយើងមានខ្មែរយើងចូលលេងយ៉ាងអនាធិបតេយ្យ ភ្លូកទឹកភ្លូកដី ជារៀងរាល់ថ្ងៃ ផងដែរ។ ធ្វើអោយមហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនោះផ្ទាល់ កំពុងនាំគ្នាមានចម្ងល់យ៉ាងខ្លាំងទៅលើលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ម្ដេចបានជាមិនបង្ក្រាប។

ប្រជាពលរដ្ឋសូមអំពាវនាវ ដល់ប្រមុខថ្នាក់នាំសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន មេត្ដាបញ្ជាថ្នាក់ក្រោមឲ្យមានចំណាត់ការបង្ក្រាបល្បែងស៊ីសងផងទាន៕

មតិរបស់អ្នក