(ខេត្ដកំពង់ស្ពឺ) ៖ លោក កងភារី អធិការរងនគរបាលស្រុកសំរោងទង អាសន្នធំហើយពេលនេះ ត្រូវបាននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជូនខ្លួនលោក កង ភារី អធិការរងនគរបាលស្រុកសំរោងទង ទៅតុលាការនៅថ្ងៃទី២២ ខែសីហា ស្អែកនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីផឹកស្រាស្រវឹងបាញ់បោះសេរី។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍កាលពីល្ងាចថ្ងៃទី២១ ខែសីហា នេះថា លោក កង ភារី អធិការរងនគរបាលស្រុកសំរោងទង គឺរំលោភបទបញ្ជា ពោលថ្ងៃឈប់សម្រាកជំនួសចូលឆ្នាំខ្មែរ បទបញ្ជានគរបាលត្រូវប្រចាំការការពារជូនប្រជាពលរដ្ឋ បែរជាទៅផឹកស្រាស្រវឹង និងបាញ់បោះសេរីខុសច្បាប់។

ហើយលោកបានបញ្ជាទៅស្នងការនគរបាលខេត្តកំពង់ស្ពឺបញ្ជូនខ្លួនអធិការរងនគរបាលស្រុកសំរោងទងទៅតុលាការនៅថ្ងៃទី២២ ខែសីហា ស្អែកនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិរបស់អ្នក