(ខេត្ដព្រៃវែង) ៖ ព្រឹកនេះលោក ទូច វណ្ណៈ ប្រធានក្រុមការងារ (ស.ស.យ.ក) ចុះជួយស្រុកស្វាយអន្ទរ លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងប្រធាន-អនុប្រធាន សមាជិក (ស.ស.យ.ក) ស្រុក ព្រមទាំងក្រុមការងារ បានចុះធ្វើយុទ្ធនាការសម្អាតបរិស្ថានក្នុងបរិវេណផ្សារស្វាយអន្ទរ តំបន់ច្រមុះជ្រូក សាលារៀន និងតាមផ្ទះបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាសម្អាតបរិស្ថានតាមផ្ទះ សាលារៀន ផ្សារ និងទីសាធារណៈនានា ដើម្បីធ្វើឲ្យប្រទេសយើង មានបរិស្ថានស្អាត អនាម័យល្អ និងមានបរិយាកាសស្រស់បំព្រង ព្រមទាំងបានចាកផុតពីជំងឺផ្សេងៗ រស់នៅប្រកបដោយក្តីសុខសាន្ត៕

មតិរបស់អ្នក