(ខេត្ដព្រះសីហនុ) ៖ លោកឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានអោយដឹងថា​ នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០២០​នេះ​ សមត្ថកិច្ច​ជំនាញ​របស់​លោក​បាន​អញ្ជើញ​ជនរងគ្រោះ​មកបំភ្លឺ​បន្ថែម​ ពាក់ព័ន្ធ​នឹងបណ្ដឹងប្ដឹង​ឧកញ៉ា​ ភិរម្យ​ វិចិត្រ​ដារ៉ា​ ពីបទហឹង្សាដោយចេតនា​។

បន្ទាប់​ពី​សាកសួរ​បំភ្លឺ​រួចហេីយ​ លោកស្នងការ​នឹងសុំ​គោលការណ៍​ព្រះរាជអាជ្ញា​កោះហៅ​ ឧកញ៉ា​ ភិរម្យ​ វិចិត្រ​ដារ៉ា​ ចូលខ្លួន​បំភ្លឺ​នៅ​ពេល​ឆាប់​ៗ​ខាងមុខ​នេះ៕

មតិរបស់អ្នក