(ខេត្តរតនគីរី) ៖ ប្រភពពីប្រជាពលរដ្ធដែលរស់នៅទីនោះបានអោយដឹងថា ទីតាំងល្បែង បៀរ អាប៉ោង យូគីនិង មាន់ជល់ រួមទាំងល្បែងភ្នាល់ចំរុះលេងយ៉ាងម៉ាអស់ដៃស្ថិតនៅ ក្នុងចំការចន្ទីរក្រោយចំការកៅស៑ូរលោកពៅសៀកលេី ទួលអូត្រាវ ដែលជាកន្លែងអំណោយផលល្អ សំរាប់អ្នកញៀនល្បែងភ្នាល់សុីសងខាងលេី ប្រព្រឹត្តយ៉ាងរលូន។

តាមសេចក្តីរាយការណ៍ ខាងលេីបានបន្តទៀតថា ទីតាំងល្បែងខាងលេីនេះ រយះកាលកន្លងមកគឺ សមត្ថកិច្ច ស្នងការដ្ឋាន នគបាលខេត្តរតនគិរី បានធ្វេីការចុះចាប់ បង្ក្រាប់ ជាច្រើនដងមកហើយនឹងផ្អាកលេងមួយរយះ តែរយះពេលចុងក្រោយនេះ ទេីបតែលិចមុខមានអ្នកចេញមុខរត់ការតាមស្ថាប័នមានសមត្ថកិច្ច ដែលមានសិទ្ធនិងតួនាទីចុះបង្ក្រាបកុំអោយចុះទៅរំខាន ទីតាំងខាងនោះទៀតដែលប្រភពខាងលេី បានបង្ហេីបអោយដឹងទៀតថា មាន មន្ត្រីយោធាម្នាក់ នឹងបក្សពួកមានទាំងអ្នកសារព័ត៌មានពីរឫបីអ្នកទៀត ចូលរួមរត់ការបិតបាំងព័ត៌មានខាងលេី។

បេីតាមប្រភព ពីប្រជាពលរដ្ឋ ដែលមិនចូលចិត្ត ល្បែងសុី សងខាងលេី បានប្រាប់អ្នកសារព័ត៌ មានយេីងអោយដឹងទៀតថា នារសៀលនេះថា ពួកគាត់ពិតជាមានការព្រួយបារម្មេណ៍យ៉ាងខ្លាំង ចំពោះសុខសុវត្តិភាពទ្រព្យសម្បត្តិ ។ល។ ព្រោះទីណាមានល្បែងសុីសងទីនោះតែងតែមានអំពេី ចោរកម្ម លួច ឆក់ ប្លន់ គ្រប់រូបភាព។

ព័ត៌មានខាងលេីនេះ ជាកាជំរាបជូនដំណឹងដល់ថ្នាក់ ដឹកនាំ ក្នុងខេត្តរតនគិរីដូចជា លោកមេមញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការ នគរបាលខេត្ត ឯកឧត្តម គណ:បញ្ជាការឯកភាពខេត្ត ដេីម្បីជ្រាបជាព័ត៌មានសង្ឃឹមថា ថ្នាក់ដឹកនាំលោកជ្រាបនឹងមានវិធានការបង្ក្រាបផងទាន៕

មតិរបស់អ្នក