(ភ្នំពេញ) ៖ ស្រ្តីម្នាក់ត្រូវបាន​ស្លាប់​ នៅ​ពេលដឹកជញ្ជូនបន្ត​​ដល់​មន្ទីពេទ្យកាល់ម៉ែត បន្ទាប់ពីបាន​ចាក់​ថ្នាំព្យា​បាល​ភ្នែក​នៅ​មន្ទី​ពេទ្យឯកជន​ ​ឈ្មោះ​ ​មន្ទីរពេទ្យ​ភ្នែក ដុកទ័រ គង់​ ពិសិដ្ឋ មានទីតាំងនៅផ្ទះលេខ១០៨ ផ្លូវលេខ១១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ។

សាច់ញ្ញាតិ​ជន​រងគ្រោះបាន​ប្រាប់​អ្នកសារព័ត៌មានថា ជនរងគ្រោះ​ មាន​ឈ្មោះ សាវន ​បច្ចុប្បន្ន​ស្នាក់នៅ​ម្ដុំបឹង​សាឡាង រាជធានីភ្នំពេញ មាន​ស្វាមី​ជា​អ្នក​លក់​សាច់​គោ។

សាច់ញ្ញាតិ​ជន​រងគ្រោះ បាន​រៀប​រាប់ទៀតថា ប្អូន​របស់​ខ្លួន​មាន​ជំងឺ ភ្នែកទើប​មក​ទួល​សេវា​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ភ្នែក ដុកទ័រ គង់​ ពិសិដ្ឋ ប៉ុន្តែក្រោយ​ពេល​ចាក់​ថ្នាំតាមការណាត់ស្រាប់​តែជន​រងគ្រោះ​ បានប្រតិកម្មជាមួយថ្នាំបណ្ដាលឲ្យ​គាំង​បេះ​ដូង​ស្លាប់។

សាច់ញ្ញាតិ​ជន​រងគ្រោះបានឲ្យដឹង​ទៀតថា ពេល​នេះ​ក្រុម​គ្រួសារ​បាន​ព្រម​ទទួល​សំណង​ពី​ខាងមន្ទី​ពេទ្យ​ដោយ​ទទួល​បាន​សំណង​ ចំនួន៨០០០ដុល្លារ។

រី​ឯសពត្រូវ​បាន​ក្រុម​គ្រួសារ​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្របៃណី នៅ​ស្រុកក្រគ ខេត្តពោធិ៍សាត់៕

ប្រភព ៖ PDT NEWS

មតិរបស់អ្នក